កន្សែង ពៀវ សម្រស់វប្បធម៌នៃជនជាតិ ថាយ

ក្នុងឈុតសំលៀកបំពាក់នៃស្ត្រីជនជាតិ ថាយ កន្សែង ពៀវ តែងតែត្រូវបានអ្នករាល់គ្នារំលឹកដល់ដូចជាផ្នែកមួយដែលមិនអាចខ្វះបានដើម្បីលើកតម្កើងភាពស្រស់ស្អាតនៃមនុស្សស្រី
ក្នុងឈុតសំលៀកបំពាក់នៃស្ត្រីជនជាតិ ថាយ កន្សែង ពៀវ តែងតែត្រូវបានអ្នករាល់គ្នារំលឹកដល់ដូចជាផ្នែកមួយដែលមិនអាចខ្វះបានដើម្បីលើកតម្កើងភាពស្រស់ស្អាតនៃមនុស្សស្រី

កន្សែង ពៀវ ជាវត្ថុប្រើប្រាស់មិនអាចខ្វះបានក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ ជាចំណុចរំលេចឡើងជួយលើកតម្កើងសម្រស់រៀងៗ ខ្លួននៃនារីជន ជាតិ ថាយ។

កន្សែង ពៀវ សម្រស់វប្បធម៌នៃជនជាតិ ថាយ ảnh 1
កន្សែង ពៀវ សម្រស់វប្បធម៌នៃជនជាតិ ថាយ ảnh 2ទោះបីជានារីៗ ជនជាតិ ថាយ មិនបានទទួលការសិក្សារៀនសូត្រអំពីការបង្កើតរូបរាង ផ្គូរផ្គងពណ៌នៅសាលារៀនក៏ដោយ ក៏ប៉ុន្តែ កន្សែង ពៀវ ទាំងឡាយដែលពួកគាត់ប៉ាក់បាននោះសុទ្ធតែត្រូវបានរចនាយ៉ាងសមសួន ទាក់ភ្នែក

តាំងពីពេលនៅក្មេងខ្ចី អ្នកម្តាយបានបង្ហាត់បង្រៀនឲ្យកូនស្រីពីរបៀបប៉ាក់ឌិន ដេរប៉ះ ត្បាញសំពត់ ធ្វើកន្សែង។ ការរៀនប៉ាក់កន្សែង ពៀវ គឺជាដំណើរការហាត់ពត់ភាពប៉ិនប្រសប់ សេចក្តីអត់ធ្មត់ ឧស្សាព្យាយាមរបស់នារីជនជាតិ ថាយ។

លុះដល់អាយុ ១៥ ឬ ១៦ ឆ្នាំ ពួកនារី ថាយ បានស្ទាត់ជំនាញក្នុងការត្បាញសំពត់ ប៉ាក់ឌិន ដេរប៉ះ គេអាចធ្វើកន្សែង ពៀវ ដោយខ្លួនឯងសម្រាប់ប្រើប្រាស់ ហើយសម្រាប់ជាបណ្ណាការនាពេលទៅនៅផ្ទះខាងប្តីទៀតផង។

កន្សែង ពៀវ ត្រូវបានត្បាញពីសំពត់កប្បាស ជ្រលក់ល័ក្តខ្មៅ ប៉ាក់ក្បូរក្បាច់ រចនាដោយប្រភេទសូត្រពណ៌ខៀវ ក្រហម ស្វាយ លឿង ។ល។ កន្សែង ពៀវ ត្រូវបានគេប៉ាក់ពីចំហៀងខាងក្រោយ ក្បូរក្បាច់រចនាបាន លេចឡើងនៅចំហៀងខាងមុខ។

ក្បូរក្បាច់ផ្សេងៗ នៅលើកន្សែង ពៀវ ជាធម្មតាត្រូវបានប៉ាក់យ៉ាងហ្មត់ ចត់ផ្ចិតផ្ចង់ ក្នុងនោះ លេចធ្លោជាងគេគឺមុខថ្នេរប៉ាក់រាងដូចគ្រាប់តាឡាត់ (រាងពងក្រពើ)។ ជនជាតិ ថាយ មានទស្សនទានថាគ្រាប់តាឡាត់មានអត្ថន័យតំណាងអោយសំណាងល្អ និរន្តរភាព ចំណែកឯពណ៌សម្បុរនៅលើកន្សែង ពៀវ វិញគឺតំណាងឲ្យភក្ដីភាពរវាងស្វាមីនិងភរិយា។

ក្រៅពីបម្រើការប្រជុំជីវភាពប្រចាំថ្ងៃ កន្សែង ពៀវ ក៏ត្រូវបានប្រើក្នុងការសម្តែងសិល្បៈទៀតផង ជាពិសេសគឺក្នុងចង្វាក់រាំ ស្វែរ។

កន្សែង ពៀវ សម្រស់វប្បធម៌នៃជនជាតិ ថាយ ảnh 3ក្នុងឈុតសំលៀកបំពាក់នៃស្ត្រីជនជាតិ ថាយ កន្សែង ពៀវ តែងតែត្រូវបានអ្នករាល់គ្នារំលឹកដល់ដូចជាផ្នែកមួយដែលមិនអាចខ្វះបានដើម្បីលើកតម្កើងភាពស្រស់ស្អាតនៃមនុស្សស្រី

កន្សែង ពៀវ បង្កប់អត្ថន័យខាងជំនឿអរូបិយដ៏ជ្រាលជ្រៅ ជាវត្ថុការពារព្រលឹង វិញ្ញាណនៃអ្នកទទូរកន្សែង ជាសក្ខីភាពដ៏វិសេសវិសាលដល់សេចក្តីស្នេហានៃគូស្រករ ត្រូវបានជនជាតិ ថាយ គោរពនិងថែរក្សា៕

អត្ថបទ៖ ហ្វាងហាយ
រូបថត៖ ហាង្វ ហាយ - ផានទន់អាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍