លក្ខណៈដ៏ល្អប្រពៃនៃសម្លៀកបំពាក់ប្រពៃណីនារីជនជាតិ យ៉ាវ ថាញ់អ៊ី

នារី យ៉ាវ ថាញ់អ៊ី សុទ្ធតែចេះដេរប៉ះ ប៉ាក់ឌិន ហើយមានសម្លៀកបំពាក់ប្រពៃណីយ៉ាងតិចបំផុតមួយឈុតសម្រាប់ស្លៀកពាក់ក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីឬពិធីបុណ្យមហោស្រពតាមទំនៀមទម្លាប់របស់ជនជាតិខ្លួន
នារី យ៉ាវ ថាញ់អ៊ី សុទ្ធតែចេះដេរប៉ះ ប៉ាក់ឌិន ហើយមានសម្លៀកបំពាក់ប្រពៃណីយ៉ាងតិចបំផុតមួយឈុតសម្រាប់ស្លៀកពាក់ក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីឬពិធីបុណ្យមហោស្រពតាមទំនៀមទម្លាប់របស់ជនជាតិខ្លួន

ជនជាតិ យ៉ាវ ថាញ់អ៊ី រស់នៅលើភូមិសាស្ត្រខេត្ត ក្វាងនិញ ជាច្រើនឆ្នាំកន្លងទៅនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ដោយឡែកឆ្លងតាមរយៈទំនៀម ទម្លាប់ដូចជាពិធីផ្តល់ស័ក្តិពេញវ័យ ទំនៀមរៀបមង្គលការ ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ល្បែងប្រជាប្រិយ របៀបរបបក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ ។ល។

ក្នុងនោះឈុតសម្លៀកបំពាក់ប្រពៃណីរបស់នារី យ៉ាវ ថាញ់អ៊ី គឺជាបេតិក ភណ្ឌវប្បធម៌ដ៏ល្អឯកមួយ ពោរពេញទៅដោយលក្ខណៈពិសេសដាច់ដោយ ឡែក។

លក្ខណៈដ៏ល្អប្រពៃនៃសម្លៀកបំពាក់ប្រពៃណីនារីជនជាតិ យ៉ាវ ថាញ់អ៊ី ảnh 1នារី យ៉ាវ ថាញ់អ៊ី សុទ្ធតែចេះដេរប៉ះ ប៉ាក់ឌិន ហើយមានសម្លៀកបំពាក់ប្រពៃណីយ៉ាងតិចបំផុតមួយឈុតសម្រាប់ស្លៀកពាក់ក្នុងឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីឬពិធីបុណ្យមហោស្រពតាមទំនៀមទម្លាប់របស់ជនជាតិខ្លួន

សម្លៀកបំពាក់របស់នារី យ៉ាវ ថាញ់អ៊ី គឺជាការគួបផ្សំនៃពណ៌សម្បុរជាច្រើនដូចជាខៀវ ក្រហម លឿង ខ្មៅ ស ។ល។ លេចធ្លោជាងគេគឺក្បូរក្បាច់រចនាផ្កា ស្លឹកឈើ សត្វបក្សាបក្សី ផ្កាយ ។ល។

ត្រូវបានប៉ាក់ដោយសរសៃអំបោះឡែនច្រើនពណ៌នៅផ្ទាំងអាវ ស្មាអាវ ខ្សែ ក្រវ៉ាត់ចង្កេះ។ មួកទទូរលើក្បាល អាវអៀមដើមទ្រូងក៏ត្រូវបាននារី យ៉ាវ ថាញ់អ៊ី តុបតែងក្បូរក្បាច់រចនាពណ៌សម្បុរជាច្រើនដ៏ឆើតឆាយ បង្ហាញពីសេចក្តីស្រឡាញ់ស្រុកកំណើត ភូមិនិគមនិងភាពចុះសម្រុងគ្នាជាមួយធម្មជាតិ មេឃដី។

ដើម្បីថែរក្សាឈុតសម្លៀកបំពាក់ប្រពៃណី នារី យ៉ាវ ថាញ់អ៊ី ផ្តោតការយកចិត្តទុកដាក់ជាសំខាន់យ៉ាងខ្លាំងទៅលើការបង្ហាត់បង្រៀនវិជ្ជាជីវៈឱ្យក្មេងៗ ជំនាន់ក្រោយ។

លក្ខណៈដ៏ល្អប្រពៃនៃសម្លៀកបំពាក់ប្រពៃណីនារីជនជាតិ យ៉ាវ ថាញ់អ៊ី ảnh 2សម្លៀកបំពាក់ប្រពៃណីរបស់នារី យ៉ាវ ថាញ់អ៊ី គឺជាបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកមួយ ពោរពេញដោយលក្ខណៈពិសេសដាច់ដោយឡែកដែលមានស្រាប់ហើយ

អញ្ជើញមកកាន់ភូមិនិគមនានា អាចប្រទះឃើញនារី យ៉ាវ ថាញ់អ៊ី តែង តែឆ្លៀតពេលទំនេរពីការងារស្រែចម្ការដើម្បីដេរ ប៉ាក់សម្លៀកបំពាក់។

មុនពេលទៅនៅផ្ទះខាងប្តី កូនស្រី យ៉ាវ ថាញ់អ៊ី សុទ្ធតែអាចដេរ ប៉ាក់សម្លៀកបំពាក់ប្រពៃណីសម្រាប់ខ្លួនឯងផ្ទាល់៕

អត្ថបទនិងរូបថត៖ ហៀនអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍