ចំពោះជនជាតិ បាណា ទំនៀមទម្លាប់ស្តីដណ្តឹងរៀបមង្គលការមានអត្ថន័យដ៏សំខាន់ខ្លាំងណាស់។ អាស្រ័យទៅលើតំបន់ភូមិភាគនីមួយៗ ដែលទំនៀមទម្លាប់នេះមានចំណុចផ្សេងៗ គ្នា ប៉ុន្តែជាទូទៅនៅតែរក្សាបានភាពដើម ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ។
មុនពេលរៀបចំពិធីមង្គលការ ម្ចាស់ផ្ទះត្រូវរៀបចំបណ្ណាការរួមមានស្រាអេក ១ ឪទិន មាន់ ១ ក្បាលដោយមានថ្លើមត្រូវបានស្ងោរឆ្អិនហើយឈាមស្រស់ ១ ចានទាប។
ក្រោមសក្ខីភាពរបស់គ្រួសារទាំង ២ អ្នកតំណាងធ្វើពិធីជូនដំណឹងចំពោះព្រះអាទិទេពជោគវាសនារបស់សហគមន៍។
បន្ទាប់ពីនោះមកទៀត អ្នកផ្លូវប្រុសកាន់ដៃមានពាក់កងរបស់កូនកំលោះ កូនក្រមុំអោយប៉ះដៃគ្នា អោយអ្នកទាំង ២ ពិសាភ្លៅមាន់ ១ ដុំ ថ្លើមមាន់ ១ ចំណិត ពិសាស្រាតង្វាយ ១ ពែងជាមួយគ្នា។
ក្រោមសក្ខីភាពរបស់អ្នករាល់គ្នា អ្នកផ្លូវប្រុសដាក់ពាក្យសំបថថា៖ ប្រសិន បើអ្នកកំលោះបោះបង់ចោលខាងកូនស្រីគឺបង្គាប់អោយសងក្របីចំនួន ១ ក្បាល ជ្រូកចំនួន ១០០ គីឡូក្រាមនិងស្រាអេកចំនួន ៥០ ឪទិន ផ្ទុយទៅវិញ ភាគីខាងស្រីក៏ត្រូវតែដូច្នោះដែរ ត្រូវតែស្តាប់តាមគ្រួសារ ត្រូវតែស្រលាញ់គ្នា ហើយមើលថែគ្នារហូតដល់ចាស់។
ផ្នែកពិធីកិច្ចបញ្ចប់រួចរាល់ ព្រឹទ្ធាចារ្យភូមិអញ្ជើញអ្នករាល់គ្នាផឹកស្រាអេកជាមួយគ្នា ចូលរួមពិធីនិងចែករំលែកក្តីសប្បាយរីករាយជាមួយក្រុមគ្រួសារ។
ពិធីកិច្ចនិងទំនៀមទម្លាប់ស្តីដណ្តឹងរៀបមង្គលការរបស់ជនជាតិ បាណា បង្ហាញអោយឃើញពីលក្ខណៈវប្បធម៌មួយដ៏ល្អប្រពៃ ចាំបាច់ត្រូវបានថែរក្សាពង្រីកទូលាយ រួមចំណែកអភិរក្សឃ្លាំងវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិទាំង ៥៤ វៀតណាម៕
អត្ថបទនិងរូបថត៖ ហាយគ្វិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ