សិល្បៈប្រកួតឃ្មោះរបស់ជនជាតិ ករ៍

សំឡេងឃ្មោះលាន់ឡើងផុសផុល ទាក់ទាញរហូតដល់ពេលអ្នកវាយមុនឬអ្នកវាយក្រោយភ្លាត់ចង្វាក់ឬទំនុកអន់ជាងគឺចាញ់ហើយ
សំឡេងឃ្មោះលាន់ឡើងផុសផុល ទាក់ទាញរហូតដល់ពេលអ្នកវាយមុនឬអ្នកវាយក្រោយភ្លាត់ចង្វាក់ឬទំនុកអន់ជាងគឺចាញ់ហើយ

ការប្រកួតឃ្មោះគឺជាសកម្មភាពវប្បធម៌ដ៏ល្អឯកមួយក្នុងចំណោមសកម្ម ភាពវប្បធម៌ដ៏ល្អឯកទាំងឡាយពោរពេញទៅដោយអត្តសញ្ញាណរបស់បងប្អូនជនជាតិ ករ៍ នៅខេត្ត ក្វាងង៉ាយ។

ជនជាតិ ករ៍ តែងតែប្រើឃ្មោះពីរនិងស្គរមួយ ក្នុងនោះមានឃ្មោះធំ (ឃ្មោះឈ្មោល) ឃ្មោះតូច (ឃ្មោះញី)។ ការប្រកួតឃ្មោះសម្រាប់តែបុរសមួនមាំ ស្វិតស្វាញ។ ការប្រកួតឃ្មោះមួយលើកៗ មានមនុស្សចំនួន ៣ នាក់។

សិល្បៈប្រកួតឃ្មោះរបស់ជនជាតិ ករ៍ ảnh 1បូជាចារ្យធ្វើពិធីសុំព្រះអាទិទេពទ្រទ្រង់អោយអ្នកភូមិបានរដូវកាលផ្តល់ផលទ្វេដងជីវភាពសុខក្សេមក្សាន្តមុនពេលការប្រកួតឃ្មោះប្រព្រឹត្តឡើង

អ្នកប្រកួតប្រជែងពីរនាក់នឹងប្រើឃ្មោះ រីឯអ្នកដើរតួនាទីជាអាជ្ញាកណ្តាលប្រើស្គរ។ អ្នកវាយស្គរនឹងកាន់ចង្វាក់រំញោចអោយភាគីទាំងពីរប្រកួតប្រជែង។ ពេលប្រកួតឃ្មោះ សំឡេងស្គរនិងសំឡេងឃ្មោះប្រគំរួមបញ្ចូលគ្នាយឺតៗ មួយៗ បន្ទាប់មកប្រគំញាប់ឡើងៗ ក្រោយមកក៏ប្រគំកាន់តែខ្លាំងឡើងផ្ទួនៗ។

អ្នកវាយឃ្មោះបង្ហាញច្បាស់នូវទេពកោសល្យ បង្កើតបានសំឡេងជួនកាលរណ្ដំក្លៀវក្លា ជួនកាលក៏កំប្លែងសប្បាយទៅវិញឬក៏រងុំរណ្តំ។ មនុស្សពីរនាក់ចូលរួមប្រកួតឃ្មោះ ឆ្លងតាមរយៈបទឃ្មោះទាំងឡាយឆ្លើយឆ្លងជាបន្តបន្ទាប់។

ដដែលៗ ដូច្នោះ ការប្រកួតប្រព្រឹត្តឡើងផុសផុលយ៉ាងជក់ចិត្តរហូតដល់ពេលអ្នកវាយមុនឬអ្នកវាយក្រោយត្រូវភ្លាត់ចង្វាក់ឬទំនុកអន់ជាងគឺចាញ់ហើយ។

សិល្បៈប្រកួតឃ្មោះរបស់ជនជាតិ ករ៍ ảnh 2សំឡេងឃ្មោះលាន់ឡើងផុសផុល ទាក់ទាញរហូតដល់ពេលអ្នកវាយមុនឬអ្នកវាយក្រោយភ្លាត់ចង្វាក់ឬទំនុកអន់ជាងគឺចាញ់ហើយ

សិល្បៈប្រកួតឃ្មោះរបស់ជនជាតិ ករ៍ ចាំបាច់ត្រូវបានថែរក្សានិងអភិវឌ្ឍយ៉ាងខ្លាំង រួមចំណែកក្នុងការធ្វើសម្បូរបែប ពិពិធកម្មវប្បធម៌គងឃ្មោះនិយាយដោយឡែកនិងខឿនតូរ្យតន្ត្រីប្រពៃណីរបស់ប្រជាជាតិ វៀតណាម និយាយរួម៕

អត្ថបទនិងរូបថត៖ សុងហា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍