នំបាញ់ជឹងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ

ចំណុចខុសប្លែកគ្នានៃនំបាញ់ជឹងខ្មៅគឺបងប្អូនជនជាតិប្រើសុទ្ធតែផលិតផលពិសេសប្រចាំស្រុកដូចជាដំណើបក្នុងស្រុក ជ្រូកខ្មៅរបស់ភូមិ គ្រាប់ម្រេច ក្រវាញជាដើមសម្រាប់ធ្វើនំ
ចំណុចខុសប្លែកគ្នានៃនំបាញ់ជឹងខ្មៅគឺបងប្អូនជនជាតិប្រើសុទ្ធតែផលិតផលពិសេសប្រចាំស្រុកដូចជាដំណើបក្នុងស្រុក ជ្រូកខ្មៅរបស់ភូមិ គ្រាប់ម្រេច ក្រវាញជាដើមសម្រាប់ធ្វើនំ

ក៏ធ្វើពីអង្ករដំណើប សាច់ជ្រូក សណ្ដែកខៀវដូចនំបាញ់ជឹងជ្រុងរបស់ជនជាតិ គិញ ប៉ុន្តែនំបាញ់ជឹងខ្មៅរបស់បងប្អូនបណ្តាជនជាតិភាគតិចខេត្ត ឡាវកាយ បែរជាមានរូបរាងពណ៌សម្បុរនិងឱជារសខុសប្លែកគ្នាទៅវិញ។

នំបាញ់ជឹងខ្មៅមានក្បាលសងខាងរៀវ ផ្នែកកណ្តាលនំកំប៉ោងធំបានជាត្រូវគេហៅថានំបាញ់ជឹង ហ្គូ។

នំបាញ់ជឹងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ ảnh 1ចំណុចខុសប្លែកគ្នានៃនំបាញ់ជឹងខ្មៅគឺបងប្អូនជនជាតិប្រើសុទ្ធតែផលិតផលពិសេសប្រចាំស្រុកដូចជាដំណើបក្នុងស្រុក ជ្រូកខ្មៅរបស់ភូមិ គ្រាប់ម្រេច ក្រវាញជាដើមសម្រាប់ធ្វើនំ

ជាអ្នកចំណាយពេលអស់ពីចិត្តពីថ្លើមធ្វើនំបាញ់ជឹងខ្មៅ លោកស្រី ហ្វាង ធីសម ជនជាតិ យ៉ៃ នៅក្រុមលេខ ១១ សង្កាត់ ណាមកឿង ទីក្រុង ឡាវកាយ បានអោយដឹងថា រូបមន្តធ្វើនំបាញ់ជឹងខ្មៅស្រដៀងនឹងនំបាញ់ជឹងជ្រុងដែរ។ ចំណុចខុសប្លែកគ្នាគឺនំប្រើសុទ្ធតែផលិតផលប្រចាំតំបន់ក្នុងស្រុក៖ ដំណើបក្នុងស្រុក ជ្រូកខ្មៅរបស់ភូមិ គ្រាប់ម្រេច ក្រវាញ ។ល។ 

នំបាញ់ជឹងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ ảnh 2នំបាញ់ជឹងខ្មៅជាផលិតផលពិសេសប្រចាំតំបន់របស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ

គ្រាន់តែបើកឆ្នាំងស្រង់នំក៏ក្លិនក្រអូបឆួល ក្តៅឧណ្ហៗ នៃដំណើប នៃចំ ណិតសាច់ជ្រូកធាត់លាយបញ្ចូលជាមួយនឹងស្នូលសណ្តែកបាយ ម្រេចហឹរ ឆួលនិងក្រវាញឡើងពេញផ្ទះ។

នៅប៉ុន្មានថ្ងៃកៀកជិតដល់បុណ្យចូលឆ្នាំថ្មី ជាមធ្យមក្នុងមួយថ្ងៃៗ លោកស្រី សម លក់បានចំនួន ៥០០ នំ ថ្ងៃធម្មតាលក់បានតែចំនួន ១២០ ដល់ ១៥០ នំប៉ុណ្ណោះ។

ជីវិតតែងតែវិវត្តន៍ប្រែប្រួលដោយមានការផ្លាស់ប្តូរជាច្រើនតាមពេលវេលាប៉ុន្តែឆ្លងកាត់ប៉ុន្មានជំនាន់មកហើយ វប្បធម៌ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ នៅតែតាមរបៀបរបបរស់នៅដូចដើមដដែល។

នំបាញ់ជឹងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនបណ្តាជនជាតិខេត្ត ឡាវកាយ ảnh 3អង្ករដំណើបស្រែលើភ្នំលាយនឹងធ្យូងយកពីដើមភិកាជាគ្រឿងផ្សំចម្បងដើម្បីបងប្អូនជនជាតិធ្វើនំបាញ់ជឹងខ្មៅ

ដោយឡែកចំពោះនំបាញ់ជឹងខ្មៅមិនគ្រាន់តែជាមុខអាហារដ៏ឈ្ងុយឆ្ងាញ់ថ្ងៃបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះទេ នំក៏ផ្ទុកនូវភាពល្អឥតខ្ចោះនៃម្ហូបអាហារ តីបាក់ ប្រភពដើមវប្បធម៌ឆ្លងកាត់អំឡុងកាលប្រវត្តិសាស្ត្របណ្តាបងប្អូនជនជាតិនៅលើដែនដីតំបន់ភ្នំជាយដែនខេត្ត ឡាវកាយ ជារៀងរហូតមក៕

អត្ថបទ៖ ហឿងធូ រូបថត៖ កឹ្វកខាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍