ក្នុងក្របខ័ណ្ឌសប្តាហ៍ទេសចរណ៍ ហ្វាបាក់ ចាប់ពីថ្ងៃទី ២៥ ខែ មេសា ដល់ថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២៣ គណៈកម្មាធិការប្រជាជនស្រុក ហ្វាវ៉ាង (ខេត្ត ដាណាំង) រៀបចំពិធីសមោសរវប្បធម៌ - កីឡានិងស្ដារពិធីបុណ្យប្រពៃណីរបស់ប្រជាជន កឺទូ ឡើងវិញ។
ជនជាតិ កឺទូ នៅស្រុក ហ្វាវ៉ាង មានមនុស្សប្រហែល ១.៤៥០ នាក់ រស់នៅក្នុងភូមិចំនួន ៣ គឺភូមិ តាឡាង យ៉ានប៊ី (ឃុំ ហ្វាបាក់) និងភូមិ ភូទុក (ឃុំ ហ្វាភូ)។ ជនជាតិ កឺទូ បានច្នៃបង្កើតឡើងឥតឈប់ឈរ អភិរក្សនិងអភិវឌ្ឍបណ្តាលក្ខណៈវប្បធម៌ដ៏ល្អឯក ដោយឡែកដែលជនជាតិរបស់ខ្លូនមាន។ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ហ្វាវ៉ាង លោក ង្វៀន ធុកយុង បានឲ្យដឹងថា ស្រុករៀបចំពិធីសមោសរក្នុងគោលបំណងលើកតម្កើងស្មារតីសាមគ្គីភាព អត្តសញ្ញាណវប្បធម៌ជនជាតិ កឺទូ។
នៅក្នុងពិធីសមោសរ សហគមន៍ជនជាតិ កឺទូ បានស្ដារឡើងវិញនូវពិធីចងសម្ពន្ធមេត្រីភាពរវាងភូមិនិគមផ្សេងៗ ប្រកួតសម្តែងប្រគំគងឃ្មោះ រាំទុងទុងយ៉ាយ៉ា ប្រកួតភោជនាហារ សិល្បៈនិងវិញ្ញាសាកីឡាប្រពៃណីដូចជា រុញដំបង ទាញ ព្រ័ត្រ ដើរជើងទោមជាដើម។
លោក ដូ ថាញ់តឹន ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក ហ្វាវ៉ាង បានឲ្យដឹងថា បន្ទាប់ពិធីសមោសរសកម្មភាពផ្សព្វផ្សាយសោភ័ណភាព ភាពដ៏ល្អឯកនៃវប្បធម៌ កឺទូ នឹងបន្តត្រូវបានរៀបចំឡើង ឆ្ពោះទៅរកជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ីយ៉ាងខ្លាំងក្លានៅក្នុងមូលដ្ខាន៕
អត្ថបទនិងរូបថត៖ ត្រឹន ឡេឡឹម
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង