ដោយមានទស្សទាន "ភ្ញៀវមកកាន់ភូមិដូចកូនមកកាន់ផ្ទៃ" ភ្ញៀវអញ្ជើញមកសួរសុខទុក្ខសុទ្ធតែជាបងប្អូនជិតស្និទ្ធនិងនាំសំណាងល្អដល់ក្រុមគ្រួសារ ភូមិនិគមបានជាជនជាតិ ម៉្នុង តែងតែទទួលស្វាគមន៍យ៉ាងហ្មត់ចត់ ផ្តល់ភាពងាយស្រួលដ៏ល្អបំផុត អាហារដ៏ឆ្ងាញ់បំផុតជូនភ្ញៀវ។
ចំពោះភ្ញៀវទូទៅរបស់ភូមិ ពួកគាត់ទទួលនៅអាគារប្រជុំជីវភាពសហគមន៍។ ដើម្បីត្រៀមរៀបចំទទួលភ្ញៀវជនជាតិ ម៉្នុង នឹងអញ្ជើញបណ្តាសិប្បករគងឃ្មោះ រៀបចំគ្រឿងជំនូនចាត់ចែង អ្នកចេះច្រៀងឆ្លើយឆ្លងជាមួយព្រឹទ្ធាចារ្យភូមិទទួលភ្ញៀវតាំងពីក្បាលភូមិ។ ពេលភ្ញៀវអញ្ជើញមកដល់ ពួកគាត់នឹងផ្អាកការធ្វើស្រែចម្ការ ផ្តោតទៅលើការសំណេះសំណាលជាមួយភ្ញៀវ និងនាំមកជូននូវមុខម្ហូបឆ្ងាញ់ៗ ឪទឹនស្រាអេកដ៏ពិសេសទទួលភ្ញៀវ។
ក្នុងបរិយាកាសកងរំពង តំណាងភូមិនឹងជូនកងដៃចម្រើនសុខភាពឬខ្សែអង្កាំដល់ភ្ញៀវ ជូនពរភ្ញៀវជួបតែលាភសំណាងល្អ សុខក្សេមក្សាន្ត។ បន្ទាប់ពីនោះ អ្នករាល់គ្នារាំរែកជាមួយគ្នាជុំវិញដើម នេវ ច្រៀងបទចម្រៀងសាមគ្គី ផឹកស្រាអេកនិងពិសាបណ្តាមុខអាហារដូចជាបាយក្រឡាន សាច់អាំងជាដើម។
ចំពោះភ្ញៀវផ្ទាល់ខ្លួនរបស់គ្រួសារ ម្ចាស់ផ្ទះនឹងទទួលដោយផ្ទាល់ ឬហៅសាច់ញាតិក្នុងគ្រួសារតំណាងវង្សត្រកូលចូលរួមបន្ថែម។ បន្ទាប់ពីនោះ គ្រួសារនឹងអញ្ជើញភ្ញៀវទទួលទានបាយ ពិសាស្រាអេក នាំទៅមើលចម្ការដំណាំ សត្វចិញ្ចឹម ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍផលិតកម្មជាមួយគ្នា។ល។
សព្វថ្ងៃនេះ ជីវភាពនៅតាមភូមិនិគម ម៉្នុង មានការផ្លាស់ប្តូរច្រើនហើយប៉ុន្តែពួកគាត់នៅតែថែរក្សាទំនៀមទម្លាប់បដិសណ្ឋារកិច្ចភ្ញៀវដដែល។ ការធ្វើបដិសណ្ឋារកិច្ចភ្ញៀវនោះ ដើម្បីបង្ហាញអោយឃើញប្រពៃណីក្នុងការផ្សារភ្ជាប់សាមគ្គីភាព ភក្តីភាព ព្រមទាំងបង្កប់នូវជីវទស្សនៈដ៏ជ្រាលជ្រៅរបស់ជនជាតិ ម៉្នុង៕
អត្ថបទនិងរូបថត៖ ក្រាក់ ក្នុល
បញ្ចុលទិន្នន័យដោយ៖ សឺន ហេង