ដានភឿង ជាស្រុកជនបទថ្មីដំបូងគេបង្អស់នៃរដ្ឋធានី ហាណូយ និងកំពុងតែខិតខំប្រឹងប្រែងដើម្បីក្លាយទៅជាស្រុកសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ដំបូងគេបង្អស់របស់ទីក្រុង។
រហូតមកទល់សព្វថ្ងៃនេះ ស្រុក ដានភឿង មានឃុំចំនួន ១៣/១៥ បានសម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ហើយ។
យោងតាមផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍន៍របស់ទីក្រុង ហាណូយ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ ស្រុក ដានភឿង នឹងក្លាយទៅជាខណ្ឌ។
អាស្រ័យហេតុដូច្នោះស្រុក ដានភឿង បានចាប់ផ្តើមដំណើរការកសាងជនបទថ្មីកម្រិតលើកកម្ពស់ដោយភ្ជាប់ជាមួយនិងរាល់លក្ខណៈវិនិច្ឆ័យដើម្បីក្លាយទៅជាខណ្ឌដោយ ផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសំណង់...។
ដោយឆ្ពោះទៅរកស្រុកជនបទ ថ្មីកម្រិតលើកកម្ពស់ដំបូងគេបង្អស់របស់ទីក្រុង ហាណូយ ស្រុក ដានភឿង នឹងអភិវឌ្ឍប្រកបដោយចីរភាពព្រមៗ គ្នាលើគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល បរិស្ថាននិងការពារជាតិ សន្តិសុខ។ ព្រមទាំង ថែរក្សានិងពង្រីករាល់សម្រស់ជាប្រពៃណី ធ្វើពិពិធកម្មទេសចរណ៍គ្រប់ប្រភេទបង្កើតគោលដៅទេសចរណ៍ គួបផ្សំជាមួយនឹងការផ្សព្វផ្សាយផលិតផលនៃមូលដ្ឋាន...៕
អត្ថបទ៖ ធៀនតឹម រូបថត៖ ហ្វាងហា - វូស៊ិញ