ក្នុងអំឡុងដើមខែ ១ បរិយាកាសទទួលស្វាគមន៍និទាឃ រដូវថ្មីបានអ៊ូអរនៅគ្រប់តំបន់ជនបទខេត្ត សុកត្រាំង។ ជូន ដំណើរយើងខ្ញុំដើរលើខ្សែផ្លូវក្រាល កៅស៊ូអន្តរភូមិត្រង់ភ្លឹង អ្នកស្រី សឺន ធីហុង ប្រធានភូមិ បឹងទ្រព្យអា ឃុំ អានហៀប ស្រុក ចូវថាញ់ និយាយទាំងសោមនស្សរីករាយ អំពីការផ្លាស់ប្តូរនៅ មូលដ្ឋានទាំងឡាយ។
អ្នកស្រី ហុង បានអោយដឹងថា៖ "បច្ចុប្បន្ន បឹងទ្រព្យអា មានក្រុមគ្រួសារចំនួន ៦៤១ គ្រួ មនុស្សចំនួន ២៨.៧៥៧ នាក់ ចំនួនប្រជាជនជាង ៦០% ជាជនជាតិ ខ្មែរ។ ជាងដប់ឆ្នាំមុន ជីវភាពរស់នៅរបស់បងប្អូនជន ជាតិនៅលំបាក លំបិនខ្លាំងរីឯបច្ចុប្បន្ននេះ ទូទាំងភូមិនៅ ក្រុមគ្រួសារក្រីក្រនិង ជិតខ្សែបន្ទាត់នៃភាពក្រីក្រត្រឹមតែចំនួន ៨ គ្រួសារប៉ុណ្ណោះ ប្រាក់ចំណូលជាមធ្យមក្នុងមួយខែសម្រេចបានពី ៤ ទៅ ៥ លានដុងក្នុងមនុស្សម្នាក់។ ជាពិសេស ក្នុងភូមិមានសិប្បកម្ម ងៀតត្រីផ្ទក់ ឡាន របស់អ្នកស្រី ហឿ ធីឡានអាញ់ ល្បីឈ្មោះ ក្នុងខេត្ត បង្កើតការងារធ្វើស្ថិរភាពជូនពលករជនជាតិ ខ្មែរ ជាងដប់នាក់ដោយមាន ប្រាក់ចំណូលពី ១៣ ម៉ឺនទៅ ២០ ម៉ឺនដុងក្នុងមួយថ្ងៃ"។
អញ្ជើញមកដល់ឃុំ ថាមដូន ស្រុក មីស្វៀន កន្លែងមានចំនួនប្រជាជនជាង ៧១% ជាបងប្អូនជនជាតិ ខ្មែរ យើងខ្ញុំមានអារម្មណ៍ច្បាស់ថាសម្រស់និទាឃរដូវកំពុងមាន ពេញពាសក្នុងភូមិនីមួយៗ ផ្ទះនីមួយៗ ក្នុងស្នាមញញឹមពោរពេញដោយ ក្តីសង្ឃឹមអំពីឆ្នាំថ្មីមួយដ៏គ្រប់គ្រាន់បរិបូរណ៍ សុភមង្គល។ ផ្តើមពីកន្លែងធ្វើ ដំណើរទៅមកលំបាកលំបិន ដាច់សង្វែង ជីវភាពបងប្អូនជនជាតិភាគច្រើន ក្រលំបាករីឯមកទល់ពេលនេះការធ្វើដំណើរទៅមក បានមានភាពងាយស្រួល ជាទីបំផុត បណ្តាសំណង់ សាលារៀន ស្ថានីយ៍សុខភាព អគារវប្បធម៌។ល។ សុទ្ធតែត្រូវបានជួសជុល សាងសង់យ៉ាងធំទូលាយ ឆ្លើយតបតម្រូវការថែទាំ សុខភាព សិក្សារៀនសូត្រ លេងកម្សាន្តសប្បាយ របស់បងប្អូនជនជាតិ ខ្មែរ។
និយាយអំពី "ផ្លាស់ប្តូរសាច់ឈាម" នៅបណ្តាតំបន់ជនបទខេត្ត សុកត្រាំង លោក ឡឹម ហ្វាងម៉ូវ ប្រធានគណៈកម្មាធិការជនជាតិខេត្ត សុកត្រាំង បាន ឲ្យដឹងថា ការអនុវត្តស៊ីចង្វាក់នឹងគ្នាទាំងស្រុង ទាន់ពេលវេលាបណ្តាកម្មវិធី គោលដៅជាតិ សុខុមាលភាពសង្គមបាន ពង្រីកប្រសិទ្ធភាពជាវិជ្ជមាន។ បច្ចុប្បន្ននេះ ល័ក្ខខ័ណ្ឌជីវភាពរស់នៅរបស់បណ្តាក្រុមគ្រួសារ ខ្មែរ ក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រទាំងឡាយក្នុងខេត្តកំពុងតែបានកែលម្អពីមួយ ជំហានទៅមួយជំហាន បងប្អូន ជនជាតិមានឱកាសច្រើនក្នុងការ ភ្ជាប់ខ្លួន ជាមួយនឹងប្រភពកម្លាំងឧបត្ថម្ភរបស់រដ្ឋនិងសហគមន៍ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ច បង្កើតការងារធ្វើនិងលើកកម្ពស់ប្រាក់ចំណូល។ល។ ផ្តើមពី នោះបងប្អូនជនជាតិកាន់តែជឿទុកចិត្តទៅក្នុងការដឹកនាំរបស់បក្សនិង រដ្ឋពង្រីកល្អធ្លុងមហាសាមគ្គីបណ្តាជនជាតិ។
ថែរក្សានិងពង្រីកតម្កើងបណ្តាតម្លៃវប្បធម៌ប្រពៃណី
បច្ចុប្បន្នបងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង មានប្រជាជនជិត ៣៦២.០០០ នាក់ ស្មើនឹងជាង ៣០% នៃចំនួនប្រជាជនទូទាំង ខេត្ត រស់នៅ ប្រកបដោយ សាមគ្គីភាព ផ្សារភ្ជាប់ជាមួយនឹងជនជាតិ គិញ ចិន និងបណ្តា ជនជាតិជាបងប្អូន ដទៃទៀត។
ឆ្លងកាត់ដំណើរការរស់នៅ លាយឡំ បច្ចុប្បន្ន បងប្អូនជនជាតិ ខ្មែរ នៅទីនេះនៅតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ ពិធីបុណ្យប្រពៃណីដ៏វិសេសវិសាលដូចជា៖ ពិធីបុណ្យ អកអំបុក ប្រណាំង ទូក ង បុណ្យ ជ្រោយរំចេក (បុណ្យសែនសមុទ្រ វិញចូវ) បុណ្យថាក់គង (ថ្វាយស្លាធម៌ដូង) ង៉ិញអុង លយប្រទីប (បណ្តែតប្រទីប) ភ្លេងពិណពាទ្យ... ក្នុងចំណោមនោះ ល្បីឈ្មោះបំផុតគឺជា ពិធីបុណ្យអកអំបុក- ប្រណាំងទូក ង ត្រូវបានរៀបចំឡើងក្នុងខែ កត្កិក (តាមច័ន្ទគតិ) ជារៀង រាល់ឆ្នាំ។
យោងតាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត សុកត្រាំង នាពេលកន្លងទៅ ទន្ទឹមនឹងប្រភពទុនទាំងឡាយ ពីមជ្ឈិម ខេត្ត សុកត្រាំង បានវិនិយោគជិត ៣២ ពាន់លានដុងដើម្បីបើក ថ្នាក់ហ្វឹកហ្វឺន បង្ហាត់ បង្រៀនទម្រង់រូបភាពសិល្បៈប្រពៃណីជាច្រើនរបស់បងប្អូនជនជាតិ ខ្មែរ។ ទន្ទឹមនឹងនោះ ការងារវិនិយោគ កសាងរបបវប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធ បម្រើពិធីបុណ្យទាំងឡាយដូចជា៖ វេទិកា ខឿនការពារច្រាំងទន្លេផ្លូវ ប្រណាំង ទូក ង តំបន់រៀបចំពិធីបុណ្យសមុទ្រ វិញចូវ... ក៏ត្រូវបានខេត្តយកចិត្ត ទុកដាក់ វិនិយោគ។ ខេត្តកំពុងផ្តោតសំខាន់អនុវត្តគម្រោង "ការអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនបណ្តាជនជាតិភាគតិច ផ្សារភ្ជាប់ ជាមួយនឹងការអភិវឌ្ឍទេសចរណ៍" ស្ថិតក្នុងកម្មវិធីគោលដៅជាតិការ អភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាលទី ១៖ ចាប់ពីឆ្នាំ ២០២១ - ២០២៥។
លោក ង្វៀន វ៉ាន់ខើយ អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត សុកត្រាំង បានឲ្យដឹងថា ខេត្តមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៨ ក្នុងនោះមាន បេតិកភណ្ឌចំនួន ៥ របស់បងប្អូនជនជាតិ ខ្មែរ ជាក់ស្តែង គឺពិធីបុណ្យប្រណាំង ទូក ង សិល្បៈសម្តែងល្ខោន យូរកេរ្តិ៍ សិល្បៈសម្តែងរបាំប្រជាប្រិយ រាំវង់ សិល្បៈ សម្តែងភ្លេងពិណពាទ្យ សិល្បៈរាំរបាំ។ ឆ្នាំ ២០២៤ ទោះបីសេដ្ឋកិច្ច - សង្គម នៅលំបាកលំបិនជាច្រើនប៉ុន្តែខេត្តនៅតែគិតគូរជីវភាព រស់នៅរបស់បងប្អូន ជនជាតិភាគតិចឥតឈប់ឈរ ក្នុងនោះមានបងប្អូន ជនជាតិ ខ្មែរ។ ជាពិសេស ការអភិរក្ស ពង្រីកពិធីបុណ្យប្រពៃណីទាំងឡាយដូចជា៖ ពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ង៉ិញអុង... ដោយមានខ្លឹមសារជក់ចិត្តជាច្រើន បានរួមចំណែក ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសអញ្ជើញមកកាន់ខេត្ត សុកត្រាំង។
ឆ្នាំថ្មីមួយពាំនាំមកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងនៅលើបណ្តាតំបន់ ជនបទខេត្ត សុកត្រាំង។ ភាពសប្បាយរីករាយទាំងនោះ ហាក់បីដូចជាផ្តល់ កម្លាំងចិត្តបន្ថែមដើម្បីបងប្អូនជនជាតិ ខ្មែរ កាន់តែមានទំនុកចិត្តលើការ ដឹកនាំរបស់បក្សនិងរដ្ឋ បន្តសាមគ្គីភាព ខិតខំប្រឹងប្រែងឈោងឈានឡើង រួមដៃគ្នាពូនជ្រុំដំបូលផ្ទះ "មហាសាមគ្គី" បណ្តាប្រជាជាតិ វៀតណាម៕
អត្ថបទ៖ ធូហឿងl រូបថត៖ អានហៀវ
ប្រែសម្រួលដោយ៖ សឺន ហេង