រូបមន្ត​​ជួយ​ឲ្យ​បាត់​ការឈឺ​ជង្គង់និង​ចង្កេះ​

អាការៈឈឺជង្គង់និងចង្កេះបណ្ដាលឲ្យយើងឈឺចុកចាប់បរិវេណក្បាលជង្គង់និងចង្កេះ។ នេះជាបញ្ហាគួរឲ្យរំខានមួយរារាំងដល់ការបំពេញកិច្ចការប្រចាំថ្ងៃ។ រូបថត៖ ទំព័រសុខភាព
អាការៈឈឺជង្គង់និងចង្កេះបណ្ដាលឲ្យយើងឈឺចុកចាប់បរិវេណក្បាលជង្គង់និងចង្កេះ។ នេះជាបញ្ហាគួរឲ្យរំខានមួយរារាំងដល់ការបំពេញកិច្ចការប្រចាំថ្ងៃ។ រូបថត៖ ទំព័រសុខភាព

អាការៈឈឺជង្គង់និងចង្កេះបណ្ដាលឲ្យយើងឈឺចុកចាប់បរិវេណក្បាលជង្គង់និងចង្កេះ។ នេះជាបញ្ហាគួរឲ្យរំខានមួយរារាំងដល់ការបំពេញកិច្ចការប្រចាំថ្ងៃ។ ត្បិតតែអាការៈឈឺមិនជាបញ្ហាសុខភាពធំដុំក៏ពិតមែន ប៉ុន្តែវាអាចប៉ះពាល់ដល់អារម្មណ៍និងពិបាកឲ្យផ្ចង់អារម្មណ៍ក្នុងពេលធ្វើការងារ។

មានដំណោះស្រាយខ្លះអាចជួយកម្ចាត់បញ្ហានេះបាន។ យើងអាចអនុវត្តតាមរូបមន្តដូចខាងក្រោម ដើម្បីសម្រួលដល់អាការៈឈឺជង្គង់និងចង្កេះនិងជួយពង្រឹងសុខភាពឆ្អឹងចង្កេះបាន។

រូបមន្ត​​ជួយ​ឲ្យ​បាត់​ការឈឺ​ជង្គង់និង​ចង្កេះ​ ảnh 1អាការៈឈឺជង្គង់និងចង្កេះបណ្ដាលឲ្យយើងឈឺចុកចាប់បរិវេណក្បាលជង្គង់និងចង្កេះ។ នេះជាបញ្ហាគួរឲ្យរំខានមួយរារាំងដល់ការបំពេញកិច្ចការប្រចាំថ្ងៃ។ រូបថត៖ ទំព័រសុខភាព

គ្រឿងផ្សំ ៖

គ្រឿងផ្សំមានដូចជា៖ អំបិលគ្រួស ខ្ញីចិតជាបន្ទះៗ ស្លឹកនិងគល់ខ្ទឹម ថង់ក្រណាត់។

របៀបធ្វើ៖
អ្នកយកអំបិលទៅឆារចំនួន ១០ នាទី ទើបចាក់វាចូលទៅក្នុងខ្ញីនិងស្លឹកខ្ទឹម។ បន្ទាប់មក អ្នកយកខ្ញីនិងស្លឹកខ្ទឹមចេញទើបចាក់អំបិលចូលទៅក្នុងថង់នោះ រួច យកមកស្អំជាការស្រេច បើវាឈប់ក្តៅ អ្នកយកទៅកម្តៅវិញ ដោយដាក់ស្លឹកខ្ទឹមនិង ខ្ញីចូលរួចទើបរើសវាចេញ ហើយយកមកស្អំទៀត។

បើវាក្តៅខ្លាំង អ្នកអាចយកក្រណាត់កល់ពីក្រោមថង់ក្រណាត់នោះ ដើម្បីកុំឲ្យរលាកនៅពេលអ្នកស្អំត្រូវតែស្អំពីក្រោមឡើងលើ គឺស្អំចាប់ពីកំភួនជើង ឡើងមកវិញ ទើបអាចធ្វើឲ្យឈាមនិងសរសៃដើរស្រួល វានឹងមិនឈឺទៀតឡើយ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ អៀងថាន់

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍