សិក្សារៀនសូត្រតាមគំរូលោកអ៊ំ បក្ខជនជាច្រើននៅតាមស្រុកតំបន់ភ្នំខេត្ត ក្វាងណាម បានមានការងារធ្វើដ៏មានប្រយោជន៍ស្សេងៗ រួមចំ ណែកកសាងមុខមាត់សហគមន៍។
ពួកគាត់ប្រៀបដូចជាទងខ្សែលើដំបូលផ្ទះភូមិ ស្វិតស្វាញពុះពារជម្នះភ្លៀងកម្តៅព្រះអាទិត្យ ជម្រុលទឹកចិត្តចំណាប់អារម្មណ៍ឱ្យស្មារតីឈោងឈានឡើងរួចផុតពីក្រីក្រ។ល។
ទើបតែវិលត្រឡប់មកក្រោយពីប្រជុំភូមិវិញ លោក ពើឡង់ គ្រីប លេខាសាខាបក្សភូមិ អាដ៍យ៉ូក ឃុំ ប្ហាលែ ស្រុក តីយ៉ាង ក៏មមាញឹកជាមួយអ្នកភូមិមកល្បាក់ទឹកធ្លាក់អូសបំពង់ទឹកប្រើប្រាស់សម្រាប់ចំណុចសាលាភូមិទៀត។ នៅតំបន់ភ្នំនេះ លោក គ្រីប ប្រៀបដូចជា "អ្នកបម្រើភូមិ"។
ពេលមាមីងបងប្អូនត្រូវការ លោក តែងតែបើកចិត្តបើកបេះដូងជួយឧបត្ថម្ភ ចូលរួមកម្លាំងជាស្រេច។ នេះជាលើកទី ២ ខ្ញុំជួបលោក គ្រីប។
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំជួបលោកចំឱកាសលោកកំពុងចលនាប្រជាជន រើជញ្ជូនផ្ទះសម្បែងរួមចំណែកបរិច្ចាគដីធ្លីដើម្បីកសាងតំបន់តាំងទីលំនៅថ្មី។
ក្រោមពន្លឺភ្លើង បន្ទាប់ពីជូនដំណឹងអំពីគោលនយោបាយកសាងភូមិថ្មី លោក គ្រីប បានធ្វើជាគំរូបរិច្ចាគដី ផ្ទះទាំងមូល។
បន្ទាប់មកដៃនីមួយៗ លើកឡើងជាបន្តបន្ទាប់យល់ព្រមចំពោះគោលនយោបាយ សុខចិត្តប្រគល់អោយដី ចម្ការ។ ក៏ផ្តើមពីការចលនារបស់លោក អ្នកភូមិបានផ្លាស់ប្តូរទម្លាប់បង្កបង្កើន ផល ធ្វើស្រែជាមួយគ្នាហើយបានមានដីស្រែជាង ៣៥ ហិកតាដូចសព្វថ្ងៃនេះ។
ប៉ុន្មានថ្ងៃមុននេះ ធ្វើដំណើរទៅតាមលោក ឡេ ថាញ់ហ៊ឹង លេខាគណៈ កម្មាធិការបក្សស្រុក ណាមត្រាមី មកកាន់ភូមិ ទូតន ឃុំ ត្រាលិញ ស្រុក ណាមត្រាមី ខ្ញុំបានឃើញដោយផ្ទាល់គួរអោយភ្ញាក់ផ្អើលច្រើនយ៉ាង។
អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ត្រាលិញ លោក ហូ វ៉ាន់យ៉ាង (ជន ជាតិ សេដាំង) នៅតែមិនអាចភ្លេចនូវក្រសែភ្នែករលេងរលោងរបស់ស្វាមីភរិយាបង ហូ វ៉ាន់យ៉ឹន នៅពេលត្រូវបានសងកម្រៃលើកដំបូងជាយិនស៊ិន ង៉ុកលិញ ពូជចំនួន ៥ ដើមនៅក្នុងឆ្នាំ ២០១៥។
យោងតាមបង យ៉ាង នោះគឺជាពិធីបងលើកទឹកចិត្តក្រុមគ្រួសារប្រជាជនលំបាកលំបិនទាំងឡាយឈោងឈានឡើងក្នុងជីវភាពរស់នៅ។ រហូតមកទល់ពេលនេះ ចំនួនយិនស៊ិនពូជត្រូវបានបង យ៉ាង "ចែកភ្លើង" បានឡើងដល់រាប់រយដើម។ ក្រុមគ្រួសារជាច្រើន ពីក្រលំបាកឥឡូវនេះបានធូរធារហើយ រៀនតាមរបៀបធ្វើរបស់បង យ៉ាង ជួយក្រុមគ្រួសារក្រលំបាកទាំងឡាយបន្តទៅទៀត។
បន្តវេនស្មារតីធ្វើជាគំរូ មូលដ្ឋានជាច្រើននៅស្រុក ណាមត្រាមី ក៏បានបង្កើតបណ្តាគំរូ "ចម្ការយិនស៊ិនរបស់សម្ព័ន្ធយុវជន" ជួយយុវជនរួចផុតពីភាពក្រីក្រទៀតផង។
តួយ៉ាងដូចជាគំរូសម្ព័ន្ធយុវជនឃុំ ត្រាលិញ ក្រោយរយៈពេលជិត ៧ ឆ្នាំ ដំណើរការប្រមូលផ្តុំបានសមាជិកបង្កើត "មូលនិធិយិនស៊ិនពូជ" ចំនួន ៣២ ហើយជួយឧបត្ថម្ភយុវជនលំបាកលំបិន។
ផ្តើមពីគំរូនេះ បង ហូ វ៉ាន់លិញ (អាយុ ៣០ ឆ្នាំ) បានក្លាយជាម្ចាស់ចម្ការដោយមានយិនស៊ិន ង៉ុកលិញ ជាង ២០០ គល់ហើយៗ រួចផុតពីភាពក្រីក្រយ៉ាងពិតប្រាកដ។
យោងតាមលេខាគណៈកម្មាធិការបក្សស្រុក ណាមត្រាមី លោក ឡេ ថាញ់ហ៊ឹង បន្ទាប់ពីស្រុកដំណើរការគំរូ "កម្មាភិបាលបក្ខជនជួយក្រុមគ្រួសារប្រជាជនរួចផុតពីភាពក្រីក្រ" បានមានក្រុមគ្រួសារជាង ២.២២៥ រួចផុតពីភាពក្រីក្រ។ ដោយស្មារតីដើម្បីជីវភាពរស់នៅ សហគមន៍ បក្ខជនជាច្រើនបានមានការងារធ្វើជាក់ស្តែងដ៏ចាំ បាច់ ជម្រុលទឹកចិត្តចំណាប់អារម្មណ៍ជួយបងប្អូនជនជាតិ សេដាំង រាប់ពាន់ក្រុមគ្រួសារឈោងឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕
អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ