ដើមនិទាឃរដូវ មិនមានអ្វីសប្បាយជាងការដើរលេងកម្សាន្តនៅផ្សារណាត់មួយក្នុងចំណោមផ្សារណាត់ដ៏កុះករនិងកកកុញបំផុតតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលតំបន់ចុងប៉ូចភាគខាងជើងនៃមាតុភូមិ - ផ្សារណាត់ ម៉ែវវ៉ាក។ ផ្សារបើកប្រជុំលក់នៅថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ ស្ថិតនៅប៉ប៉្រះកណ្តាលផ្ទៃមេឃ ជាកន្លែងលក់ដូរ ផ្តោះដូរទំនិញ ប្រជុំជីវភាពវប្បធម៌របស់បងប្អូនបណ្តាជនជាតិ...
នៅតំបន់ព្រំប្រទល់ឆ្ងាយដាច់ស្រយាលដោយមានភូមិនិគមជាច្រើនលាក់ខ្លួននៅប៉ប៉្រះកណ្តាលផ្ទៃមេឃផ្សារណាត់ ម៉ែវវ៉ាក ក្លាយជាលំហវប្បធម៌ពោរពេញដោយអត្តសញ្ញាណ។ តាំងពីពេលព្រឹកព្រលឹម ក្នុងចំហាយត្រជាក់នៃទឹកសន្សើមព្រលឹមស្រាងៗ នៅលើគ្រប់ដងផ្លូវទាំងអស់អ៊ឹកធឹកសំឡេងឈានជើងដ៏អ៊ូអរ សំឡេងយាយសើចលាន់រំពងពីអ្នកធ្វើដំណើរទៅកាន់ផ្សារទៅហើយ។
ពួកគាត់ស្លៀកពាក់ឈុតសម្លៀកបំពាក់ប្រពៃណីចម្រុះពណ៌ស្រស់ឆើតឆាយបណ្តាលឱ្យផ្សារណាត់ ម៉ែវវ៉ាក មិនខុសពីផ្កាស្រស់ឆើតឆាយកណ្តាលខ្ពង់រាប សុទ្ធតែថ្មភ្នំគ្រប់ទិសទាំងបួន។ ផ្សារណាត់ ម៉ែវវ៉ាក មានតាំងពីពេលណាមកក៏មិនដឹងច្បាស់ដែរ គ្រាន់តែដឹងថាអោយតែថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ បងប្អូនបណ្តាជនជាតិ ម៉ុង យ៉ាវ ឡូឡូ យ៉ៃ... នៅតាមភូមិនិគមតំបន់ភ្នំចំណុះខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ក៏ធ្វើដំណើរទៅកាន់ផ្សារ ដើម្បីជួបប្រាស្រ័យ ផ្តោះប្តូរទំនិញ។
អ្នកលក់ អ្នកទិញមិនអូសទាញ ឬនិយាយថ្លៃលើសទីផ្សារ ពេលខ្លះផ្តោះប្តូរទំនិញជាមួយគ្នាដោយភោគផលរបស់ខ្លួន តែមិនចាំបាច់ប្រើដល់សាច់ប្រាក់ឡើយ។ អញ្ជើញមកផ្សារណាត់ ម៉ែវវ៉ាក ស្វែងយល់ត្រឹមតែពីសម្លៀកបំពាក់និងភាសាជនជាតិប៉ុណ្ណោះ ក៏ជារឿងមួយគួរឱ្យចាប់អារម្មណ៍មិនងាយមានឡើយ។ ឈានជើងចូលមកកាន់ក្បាលផ្សារ ឃើញភោគផលក្នុងស្រុកគ្រប់ប្រភេទដូចជា៖ គោ ក្របី ជ្រូក មាន់ត្បៀតក្លៀក ត្រីទឹកជ្រោះ ទំពាំងព្រៃ ពោត ដំឡូង ទឹកឃ្មុំ រុក្ខជាតិឱសថ ស្លឹកឱសថ។ល។
នៅជ្រុងមួយទៀតជាមុខទំនិញដ៏ចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃទៅវិញដូចជា៖ ស្បែកជើង ទ្រនាប់ជើង សម្លៀកបំពាក់ ទំនិញត្បាញពីសំពត់សង្កិម កៅអី ផ្តៅ កាំបិតផ្កាក់។ល។ ប៉ុន្តែចំណុចចាប់អារម្មណ៍ជាងគេទាំងអស់ពេលទៅដល់ផ្សារណាត់ ម៉ែវវ៉ាក កាលណាគឺបាន "រុករកស្វែងយល់" មណ្ឌលភោជនាហារ។
ដោយមានទស្សនទានថា "អញ្ជើញទៅផ្សារដើម្បីលេងកម្សាន្ត" មណ្ឌលភោជនាហារនៅផ្សារណាត់ ម៉ែវវ៉ាក មានបរិយាកាសដាច់ដោយឡែកមួយយ៉ាងធំទូលាយ ជាកន្លែងទាក់ទាញបងប្អូនជនជាតិនិងភ្ញៀវទេសចរច្រើនបំផុត។ កាដូភោជនាហារដូចជា៖ មែនមែន ថាំងកូ នំក្រៀបអាំង នំចៀន ចានហ្វើ ចានមីឬចានស្រាពោតក្រអូបឆួលច្រមុះធ្វើឱ្យនរណាដើរកាត់ក៏ចង់ឈប់មកសាកភ្លក្សដែរ...
លំហវប្បធម៌ផ្សារណាត់ ម៉ែវវ៉ាក បន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសមិនតិចឡើយ។ នោះគឺជាក្រសែភ្នែកស្អាតផូរផង់ ធំមូលនិងភ្លឺក្រឡង់របស់កុមារទាំងឡាយ ស្នាមញញឹមដ៏ប្រិមប្រិយរបស់បុរសៗ នារីៗ។ល។ ដោយមានសម្រស់ដ៏ល្អឯក ផ្សារណាត់ ម៉ែវវ៉ាក តាំងពីយូរមកហើយបានក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចររាល់ពេលមានឱកាសអញ្ជើញមកកាន់ខេត្ត ហាយ៉ាង - ដែនដីជាយដែននៃមាតុភូមិ៕
អត្ថបទ៖ ខាយហ្វាន រូបថត៖ ខាញ់ហ្វា
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី