ក្នុងគោលបំណងឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺ ដោយប័ណ្ណធានារ៉ាប់រងសុខភាព មន្ទីរពេទ្យពហុព្យាបាល សុងធឿង (ខេត្ត បាក់យ៉ាង) បានលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ វិនិយោគដំឡើងថ្នាក់គ្រឿងបរិក្ខារពេទ្យទំនើបៗ ជាច្រើនឥតឈប់ឈរ។
ក្រោយរយៈពេលបង្កើតបានជាង ២០ ឆ្នាំមក មន្ទីរពេទ្យមានវេជ្ជបណ្ឌិតឯកទេសដែលមានបទពិសោធន៍ច្រើនជាង ៦០ នាក់ដោយមានគ្រែសម្រាកព្យាបាលជំងឺជិត ១០០ ជាអាសយដ្ឋានពិនិត្យព្យាបាលជំងឺមានកិត្យានុភាព ត្រូវបានមនុស្សម្នាជាច្រើនជ្រើសរើស តែងដាក់អ្នកជំងឺធ្វើជាមជ្ឈមណ្ឌល សន្យាពាំនាំមកនូវសេវាកម្មថែទាំសុខភាពល្អបំផុត។
ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ វេជ្ជបណ្ឌិតទាំងឡាយរបស់មន្ទីរពេទ្យបានពិនិត្យព្យាបាលជំងឺជូនជាង ២០០.០០០ លើកអ្នកជំងឺមានប័ណ្ណធានារ៉ាប់រងសុខភាព ក្នុងនោះមនុស្សចាស់ស្មើនឹងអត្រាចំនួន ៤៥ ភាគរយ កុមារស្មើនឹងអត្រាជិត ២០ ភាគរយ រួមចំណែកដ៏សំខាន់ក្នុងគោលនយោបាយសុខុមាលភាពសង្គមនៅលើភូមិសាស្ត្រខេត្ត៕
ផលិតដោយ៖ យ៉ាញ់ ឡាម
បញ្ចូលទិន្នន័យដោយ៖ ទេវី