នៅថ្ងៃទី ១៤ ខែ មករា អង្គការសុខភាពពិភពលោក (WHO) បានអនុម័តការព្យាបាលកូវីដ ១៩ ថ្មីចំនួនពីរ ដោយបង្កើនឃ្លាំងអាវុធរួមជាមួយនឹងវ៉ាក់សាំង ដើម្បីទប់ទល់នឹងការឈឺធ្ងន់ធ្ងរនិងការស្លាប់ដោយសារវីរុសកូរ៉ូណា។
នៅក្នុងការណែនាំរបស់ខ្លួននៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ អង់គ្លេស The BMJ អ្នកជំនាញរបស់ WHO បានប្រាប់ថាថ្នាំ Baricitinib របស់ក្រុមហ៊ុន Eli Lilly ដែលប្រើជាមួយថ្នាំ Corticosteroids ដើម្បីព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃបាននាំឱ្យអត្រារស់រានមានជីវិតមានភាពប្រសើរជាងមុន និងកាត់បន្ថយតម្រូវការសម្រាប់ឧបករណ៍ដកដង្ហើម។
អ្នកជំនាញក៏បានណែនាំផងដែរនូវការព្យាបាលអង្គបដិប្រាណសំយោគ គឺថ្នាំ Sotrovimab ផលិតដោយក្រុមហ៊ុន GlaxoSmithKline និង Vir Biotechnology សម្រាប់អ្នកដែលមានកូវីដ ១៩ មិនធ្ងន់ធ្ងរតែប្រឈមហានិភ័យខ្ពស់បំផុតនៃការសម្រាកនៅមន្ទីរពេទ្យដូចជាមនុស្សចាស់ អ្នកខ្សោយភាពស៊ាំ ឬអ្នកជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម។
អត្ថប្រយោជន៍របស់ថ្នាំ Sotrovimab សម្រាប់មនុស្សដែលមិនមានហានិភ័យនៃការចូលដេកមន្ទីរពេទ្យ ត្រូវបានចាត់ទុកថាមិនសំខាន់ ហើយ WHO បាននិយាយថាប្រសិទ្ធភាពរបស់វាប្រឆាំងនឹងមេរោគ អូមីក្រុង នៅតែមិនដឹងប្រាកដនៅឡើយ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ចន្ថា